トップボタン

日本語教師/シィア チャンソポール

小さいころからの夢、

先生になるということを実現。

Q. 日本語教師になった理由は?

シィア チャンソポール
ស៊ា ចាន់សុផល

ហេតុផលដែរខ្ញុំចង់ក្លាយជាគ្រូបង្រៀនភាសាជប៉ុន ខ្ញុំបាទឈ្មោះសុផល។បច្ចុប្បន្នធ្វើជាគ្រូបង្រៀនភាសាជប៉ុននៃសាលាពាណិជ្ជសាស្រ្តតយ៉ាម៉ា។ខ្ញុំបាទជាសិស្សជំនាន់ទី៥។ខ្ញុំបានចាប់ផ្តើមរៀនភាសាជប៉ុនតាំងពីឆ្នាំ២០១១រហូតដល់ពេលបច្ចុប្បន្ន។ដើមហេតុដែលនាំអោយខ្ញុំរៀនភាសាជប៉ុនគឺដោយសារតែកាលនោះមានជប៉ុនបានទៅភូមិរបស់ខ្ញុំដើម្បីបង្កើតសាលាសំរាប់ក្មេងអាចសិក្សាបានចាប់តាំងពីពេលនោះមកខ្ញ។ចង់ចេះនិយាយភាសាជប៉ុនជាមួយជនជាតិជប៉ុនហើយចង់ទៅប្រទេសជប៉ុនថែមទៀតផង។នៅពេលរៀនភាសាជប៉ុនគឺសប្បាយហើយអាចដឹងពីវប្បធម៏របស់ប្រទេសជប៉ុនថែមទៀតផង។ម្យ៉ាវិញទៀតកាលខ្ញុំនៅជាសិស្សខ្ញុំបានឃើញការបង្រៀនរបស់លោកគ្រូអ្នកគ្រូដោយភាពសប្បាយរីករាយនឹងទទួលបានការស្រលាញ់ពីសិស្សទៀតផងនោះខ្ញុំក៍បានគិតថាបើអាចក្លាយជាដូចលោកគ្រូអ្នកគ្រូពិតជាល្អណាស់។ម្យ៉ាងវិញទៀតខ្ញុំគិតថាថ្ងៃណាមួយខ្ញុំអាចចែករំលែកអ្វីដែរខ្ញុំចេះទៅកាន់ប្រជាជនកម្ពុជាបាន។ចាប់តាំងពីពេលនោះមកខ្ញុំបានសំរេចចិត្តថានឹងក្លាយជាគ្រូបង្រៀនហើយវាក៍សុបន្តិរបស់ខ្ញុំតាំងពីតូចផងដែរ។កាន់តែធំៗទៅខ្ញុំកាន់កំណត់ក្តីសុបន្តិរបស់កាន់តែច្បាស់។ការងារគ្រូបង្រៀនភាសាជប៉ុនអាចធ្វើអោយអ្នកដទៃរីកចំរើនបានហើយខ្លួនយើងក៍មិនភ្លេចភាសាជប៉ុនផងដែរ។នៅក្នុងឆ្នាំ២០១៣ខ្ញុំបានបញ្ចប់ការសិក្សានៅសាលាតាយ៉ាម៉ាហើយក៍បានដាក់ពាក្យសុំធ្វើជាគ្រូនៅទីនេះ។គ្រូភាសាជប៉ុនអាចមានឱកាសប្រើប្រាស់វាបានច្រើន។ខ្ញុំបានប្រើប្រាស់វារាល់ថ្ងៃរហូតដល់បច្ចុប្បន្ន។

先生一覧 Teachars

COMTACT

お問い合わせ