トップボタン

日本語教師/ソット ピセイ

日本語だけでなく、

文化、礼節、心まで教えていきたい。

Q. 日本語教師になった理由は?

ソット ピセイ
ស៊ត ពិសី

នាងខ្ញុំពីសីជាគ្រូបង្រៀននៃសាលាពាណិជ្ជសាស្រ្តតាយ៉ាម៉ា។សិស្សជំនាន់ទី៦។ឆ្នាំនេះមានអាយុ២៧ឆ្នាំ។នាងខ្ញុំបានក្លាយជាគ្រូបង្រៀននៃសាលាពាណិជ្ជសាស្រ្តតាយ៉ាម៉ាតាំងពីឆ្នាំ២០១៧។មូលហេតុដែលនាងខ្ញុំចង់ក្លាយជាគ្រូបង្រៀនភាសាជប៉ុននៃសាលាពាណិជ្ជសាស្រ្តតាយ៉ាម៉ាគឺដោយសារតែនាងខ្ញុំស្រលាញ់ការបង្រៀនខាងភាសាជប៉ុនហើយអ្វីដែលកាន់តែពិសេសទៅទៀតនាងខ្ញុំចង់ចែករំលែកចំណេះដឹងភាសាជប៉ុនដល់ទៅក្មេងៗជំនាន់ក្រោយឲ្យបានដឹងបានស្គាល់ពីភាសាជប៉ុន។ លើសពីនេះទៅទៀតនាងខ្ញុំមិនត្រឹមតែបង្រៀនភាសាជប៉ុនតែប៉ុណ្ណោះទេហើយនាងខ្ញុំថែមទាំងចង់បង្រៀនអំពីទំនៀមទម្លាប់វប្បធម៍ប្រពៃណីរបស់ប្រទេសជប៉ុន របៀបធ្វើការជាមួយជនជាតិជប៉ុន​​ ចេះធ្វើគាវកិច្ច ចេះគោរពពេលវេលា ចេះយល់ចិត្តដៃគូរ។ល។ នាងខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ដែលនាងខ្ញុំបានចែករំលែកចំណេះដឹងផ្នែកភាសាជប៉ុនទៅកាន់ក្មេងៗជំនាន់ក្រោយហើយក៏ជាផ្នែកមួយដែលអាចឲ្យនាងខ្ញុំជួយដល់សង្គមបានផងដែរ។ហើយពួកគេក៏អាចយកភាសាជប៉ុនទៅបំរើការងារក្នុងនឹងក្រៅប្រទេសដើម្បីរកប្រាក់ចំនូលមកផ្គត់ផ្គង់ដល់ជីវភាពគ្រួសារប្រចាំថ្ងៃបានផងដែរ។ ទៅថ្ងៃអនាគត់នាងខ្ញុំសង្ឈឹមថាក្មេងៗជំនាន់ក្រាយបានស្គាល់សាលាពាណិជ្ជសាស្រ្តតាយ៉ាម៉ាបានច្រើនដោយសារតែសាលាមួយនេះមានលោកគ្រូអ្នកគ្រូមានជំនាញក្នុងការបង្រៀននិងមានបទពិសោធន៍ជាច្រើនឆ្នាំមានក្រមសីលធម៍ល្អដែលអាចជួយជំរុញសមត្ថភាពទាំងភាសាជប៉ុន និងផ្លាស់ប្តូរអាកប្បកិរិយាឲ្យក្លាយទៅមនុស្សគំរូមួយរូបក្នុងសង្គម។នៅពេលអ្នកទាំងអស់គ្នាមានចំណុចដូចខាងលើនេះហើយអ្នកនិងក្លាយជាមនុស្សដែលសង្គមទទួលស្គាល់។ នៅពេលអ្នកទាំងអស់គ្នាមានចំណុចដូចខាងលើនេះហើយអ្នកនិងក្លាយជាមនុស្សដែលសង្គមទទួលស្គាល់។ ជាចុងក្រោយជាការសំណូមពររបស់នាងខ្ញុំចង់ឲ្យក្មេងៗជំនាន់ក្រោយចេះប្រើប្រាស់ឲ្យបានត្រឹមត្រូវឬល្អហើយជាងនេះទៅទៀតចង់ឲ្យពួកគាត់ចេះផ្សព្វផ្សាយពីវប្បធម៍ប្រពៃណី អរិយធម៍របស់ប្រទេសកម្ពុជាទៅកាន់ប្រទេសជប៉ុនឬប្រទេសនានាជាដើម ។

先生一覧 Teachars

COMTACT

お問い合わせ