トップボタン

日本語教師/ジィァン マカラ

タヤマビジネススクールは、

強い人間になるために良い学校だと思う。

Q. 日本語教師になった理由は?

ジィァン マカラ
យាន មករា

ជំរាបសួរខ្ញុំបាទឈ្មោះ យាន មករា ជាសិស្សជំនាន់ទី4នៃសាលាពាណិជ្ជសាស្រ្ត តាយ៉ាម៉ាខ្ញុំបាទចូលរៀននៅសាលាពាណិជ្ជសាស្ត្រតាយ៉ាម៉ានេះនៅឆ្នាំ2010នឹងបានបញ្ចប់ការសិក្សានៅឆ្នាំ2012រួចក៏បន្តរចូលធ្វើការនៅសាលានេះចាប់តាំងពីឆ្នាំ2012មករហូតដល់សព្វថ្ងៃ។សាលាពាណិជ្ជសាស្រ្តបានបង្កើតឡើងដោយលោកតាយ៉ាម៉ាតុស៊ិអុដែលជាជនជាតិជប៉ុននៅឆ្នាំ2007។ហើយចំពោះមូលហេតុដែលខ្ញុំចង់ធ្វើការនៅលាសាពាណិជ្ជសាស្ត្រតាយ៉ាម៉ាគឺដោយសាខ្ញុំគិតថាសាលាពាណិជ្ជសាស្រ្តតាយ៉ាម៉ាគឺជាសាលាដែលល្អជាពិសេសគឺមានវិន័យល្អ ដូចជាមានបង្រៀនសិស្សឲ្យចេះគោរពម៉ោង ការចេះគោរពពាក្យសន្យា ការចេះបង្កើតគោលដៅជីវិត​ ចេះសម្អាតកន្លែងប្រើប្រាស់មានអនាម័យល្អ ការចេះយល់អារម្មណ៍ដៃគូ បង្រៀនពីការរៀបចំទុកដាក់របស់របរឲ្យបានល្អ របស់ដែលសំខាន់គួរទុកបែបណា របស់ដែលមិនចាំបាច់ត្រូវបោះចោលរៀបចំឲ្យមានសណ្ដាប់ធ្នាប់ល្អ បង្រៀនអំពីការគួរសមសុជីវធម៌ សីលធម៌ បង្រៀនដោយការអនុវត្តផ្ទាស់ នឹង បង្រៀនសិស្សឲ្យចេះរឹងមាំ តស៊ូក្នុងជីវិត​ ជាពិសេសគឺបង្រៀនសិស្សដោយមានគុណភាពពិតៗបង្រៀនសិស្សក្នុងយះពេលខ្លីតែទទួលបានគុណភាពខ្ពស់ នឹង បង្រៀនដោយយកចិត្តទុកដាក់ខ្ពស់អំពីសំណាក់លោកគ្រូអ្នកគ្រូ ជាដើម។ កត្តាទាំងអស់នេះហើយខ្ញុំគិតថានឹងអាចជួយឲ្យធនធានមនុស្សនៅកម្ពុជាមានការកើនឡើងច្រើននឹងជួយដល់សង្គមជាតិនៅថ្ងៃអនាគតហេតុដូច្នេះហើយទើបខ្ញុំចង់ចែករំលែកបទពិសោធន៍ដែលខ្ញុំបានរៀននៅសាលាពាណិជ្ជសាស្ត្រតាយ៉ាម៉ាបង្រៀនដល់សិស្សប្អូនជំនាន់ក្រោយៗដើម្បីចង់ឲ្យសិស្សប្អូនជំនាន់ក្រោយៗមានការយល់ដឹងនឹងចំណេះដឹងកាន់តែច្រើនដើម្បីអាចក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិនៅថ្ងៃអនាគត។ហើយក៍មានឆន្ទះចង់បន្តរថែរក្សាសាលាពាណិជ្ជសាស្រ្តឲ្យឋិតថេរជារៀងរហូតដើម្បីឲ្យបានកូនចៅជំនាន់ក្រោយបានរៀនសូត្របន្តរទៀត ហេតុដូចនេះហើយទើបខ្ញុំចង់ធ្វើការនៅសាលាពាណិជ្ជសាស្រ្ត តាយ៉ាម៉ា។

先生一覧 Teachars

COMTACT

お問い合わせ